
ដឹងពីសិទ្ធិរបស់អ្នកក្នុងនាមជាអ្នកចូលរួម NDIS
នៅក្នុងវីដេអូព័ត៌មាននេះ យើងរុករក សិទ្ធិនានារបស់អ្នកចូលរួម NDIS នៅក្នុង ការទទួលបានការគាំទ្រ និងសេវានានា។ ស្វែងយល់ពីសមត្ថភាពរបស់អ្នកក្នុងការធ្វើជម្រើស ទាក់ទងនឹងផែនការ NDIS របស់ អ្នក ផ្ដល់មតិកែលម្អ និងដោះស្រាយ បញ្ហា ណាមួយជាមួយអ្នកផ្ដល់សេវាកម្មនានា។ វីដេអូនេះរំលេចពីសារៈសំខាន់នៃការ
និយាយចេញ និងរបៀបចូលប្រើ ការគាំទ្រភាសា ប្រសិនបើត្រូវការ។ ស្វែងយល់ពីដំណើរការដែលមានភាពសម្ងាត់ និងមានសុវត្ថិភាពសម្រាប់មតិកែលម្អ ការធានាថាសំឡេងរបស់អ្នកត្រូវបានគេ
ស្តាប់ឮ តាមរបៀបមួយដែលយុត្តិធម៌ និងមានការគោរព។

របៀបផ្ដល់មតិកែលម្អក្នុងនាមជាអ្នកចូល រួម NDIS | សិទ្ធិរបស់អ្នកត្រូវបានពន្យល់
នៅក្នុងវីដេអូជីវចលនេះ ស្វែងយល់ពី របៀបដែលអ្នកចូលរួម NDIS អាចផ្ដល់ មតិកែលម្អលើការគាំទ្រ ឬសេវានានា របស់ពួកគេ។ ប្រើរឿងរ៉ាវរបស់ Sara ជាឧទាហរណ៍ យើងនឹងណែនាំអ្នកតាម រយៈជំហាននានាដើម្បីលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងអ្នកផ្ដល់សេវារបស់អ្នក របៀបស្វែងរកការគាំទ្រខាងការតស៊ូមតិ និងរបៀបធ្វើពាក្យបណ្ដឹងផ្លូវការទៅគណៈកម្មការ NDIS។ យល់ពីសិទ្ធិរបស់អ្នកចំពោះ ការថែទាំមានគុណភាព ជម្រើសដែលមាន ដើម្បីដោះស្រាយបញ្ហា និងរបៀបចូលប្រើ ជំនួយភាសា នៅពេលត្រូវការ។ ប្រសិនបើ អ្នកអ្នកធ្លាប់មានអារម្មណ៍មិនមាន
សុវត្ថិភាព ឬតម្រូវការរបស់អ្នកមិនបាន បំពេញ សូមកុំស្ទាក់ស្ទើរក្នុងការនិយាយ ចេញ—ជំនួយអាចរកបាន។
ធនធាននានា
Infographic

This infographic describes the rights of NDIS participants and outlines how they can give feedback step by step.